fbpx

សម្តេចមហារដ្ឋសភាធិការធិបតី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

អត្ថបទដោយ រាជ មេសា
94 views

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ដើម្បីអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តយល់ព្រមនូវសេចក្តីសម្រេចស្តីពីបែបបទនីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា និងបានអនុម័តយល់ព្រមសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងបានអនុម័តយល់ព្រមសេចក្តីសម្រេចស្តីពីបែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា៕

អត្ថបទពាក់ព័ន្ធ