fbpx

សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ប្រមាណជាង ១ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលស្តីពីសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ពីមន្រ្តីជំនាញ ក.ប.ប.

អត្ថបទដោយ រាជ មេសា
85 views

នាព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ១ ៧០៨នាក់ បានទទួលការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ និងបានចែកជូននូវខិត្តប័ណ្ណផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណជិត ១០០០សន្លឹក ផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តឧត្ដរមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ និងខេត្តកំពត ដែលធ្វើឡើងដោយមន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាណិជ្ជកម្ម ខេត្តទាំង៤៕

អត្ថបទពាក់ព័ន្ធ