fbpx

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរខួបអាស៊ានលើកទី៥៧

អត្ថបទដោយ រាជ មេសា
45 views

នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៥៧ ( The 57th ASEAN Day Celebration)នៅសាលសន្និសីទចតុម្មុខ។ ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រារព្ធធ្វើកម្មវិធីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ាន ហើយកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ បណ្តាអង្គទូត ក៏ដូចជាសិស្ស និងនិសិ្សតជាច្រើនរូបផងដែរ។

សម្រាប់ឆ្នាំ២០២៤នេះ ដោយមានការសហការចូលរួមពីបណ្តាស្ថានទូតនៃប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបង្ហាញពីម្ហូបអាហារអាស៊ាន និង ក្រៅពីការដាក់បង្ហាញនូវម្ហូបអាហារអាស៊ាន យើងក៏មានការឆ្លើយសំណួរស្តីពីអាស៊ាន ដោយមានការចូលរួមពីសិស្ស និស្សិត និងការសម្តែងសិល្បៈដែលសម្តែងដោយនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ។

ឆ្លៀតនៅក្នុងឱកាសនេះផង ដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងថា “សារៈសំខាន់នៃការរៀបចំខួបអបអរសាទរនេះគឺដើម្បីបង្ហាញពីការលើកកម្ពស់ឯកភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់”៕

អត្ថបទពាក់ព័ន្ធ