fbpx

ក្រុមហ៊ុន វឌ្ឍនៈ គ្រុប ចូលរួមប្រារព្ធពិធីទូងស្គរអបអរសាទរការបើកការដ្ឋាន«ព្រែកជីកហ្វូណនតេជោ» ជាមួយរាជរដ្ឋាភិបាល និងប្រជាជនខ្មែរទូទាំងប្រទេស ប្រកបដោយក្តីរំភើបរីករាយ

អត្ថបទដោយ រាជ មេសា
67 views

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិក​ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់ សិល្បៈករ សិល្បៈការីនី និងកីឡាករគុនខ្មែរ ចូលរួមប្រារព្ធពិធីទូងស្គរអបអរសាទរការបើកការដ្ឋាន«ព្រែកជីកហ្វូណនតេជោ» ជាមួយរាជរដ្ឋាភិបាល និងប្រជាជនខ្មែរទូទាំងប្រទេស ប្រកបដោយក្តីរំភើបរីករាយ ក្រោមផ្ទៃមេឃដ៏អំណោយផល និងត្រជាក់ត្រជុំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ៩នាទីព្រឹក នៅពីមុខអគារពាណិជ្ជកម្មដ៏ខ្ពស់ស្កឹមស្កៃ វឌ្ឍនៈ កាពីតាល។

នេះជាជោគជ័យដ៏ត្រចះត្រចង់នៃ ការលេចឡើងនូវសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មី ចំថ្ងៃចម្រើនអាយុវឌ្ឍនៈមង្គលរបស់សម្តេចតេជោ។

ក្រុមហ៊ុន វឌ្ឍនៈ គ្រុប សូមគោរពជូនពរ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរដើម្បីនៅជាម្លប់ដ៏ត្រជាក់សម្រាប់យើងខ្ញុំទាំងអស់គ្នា និងសូមប្រកបដោយសុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ប្រការជានិច្ចនិរន្តរ៍។

អត្ថបទពាក់ព័ន្ធ