fbpx

ឯកឧត្ដមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនផលិតសំបកកង់យានយន្តអំពីតម្រូវការ និងការផ្គត់ផ្គង់ជ័រកៅស៊ូសម្រាប់បម្រើផលិតកម្មសំបកកង់យានយន្ត

អត្ថបទដោយ រាជ មេសា
48 views

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនផលិតសំបកកង់យានយន្តដើម្បីពិនិត្យ អំពីតម្រូវការ និងការផ្គត់ផ្គង់ជ័រកៅស៊ូសម្រាប់បម្រើផលិតកម្មសំបកកង់យានយន្ត និងលក្ខខណ្ឌតម្រូវផ្សេងៗទៀត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្ដម ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម សេក ភក្ដី ទីប្រឹក្សាក្រសួង លោក ឃុន កក្កដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ និងថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ និងសហការីនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ង៉ាន ណានី អគ្គលេខាធិការរងក្រសួង តំណាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកនាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ឧកញ៉ាប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងឧកញ៉ា លោក លោកស្រី អគ្គនាយកក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូ សហគ្រាសផលិតសំបកកង់យានយន្តចំនួន៣ទៀត រួមមាន៖ សហគ្រាស CART TIRE Co., Ltd សហគ្រាស General Tire Technology (Cambodia) Co., Ltd និងសហគ្រាស NEW BUSTAR (Cambodia) Tire Co., Ltd សរុបចំនួន ៤៧រូប។

ភាគីអ្នកផលិត (អ្នកដាំកៅស៊ូ) និងអ្នកប្រើប្រាស់ (ក្រុមហ៊ុនផលិតសំបកកង់យានយន្ត) ដែលមានវត្តមាននៅក្នុងអង្គប្រជុំនេះ បានសម្ដែងនូវក្ដីរីករាយជាអនេក និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានកៅស៊ូ ដែលរៀបចំឱ្យមានជំនួបដ៏មានអត្ថន័យនេះឡើង។ សម្រាប់ភាគីទាំងពីរ កិច្ចប្រជុំនេះ ជាស្ពានមួយនាំឱ្យអ្នកផលិត និងអ្នកប្រើប្រាស់បានជួប ស្គាល់ សហការ និងទំនាក់ទំនងគ្នា ឈានឆ្ពោះទៅដល់ការធ្វើធុរកិច្ចរួមគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកដល់ក្រុមហ៊ុនផលិតកង់យានយន្តឱ្យបានគ្រប់គ្រាន់តាមតម្រូវការ៕

អត្ថបទពាក់ព័ន្ធ