84
កំពង់ឆ្នាំង ៖ នាថ្ងៃទី៣១ ខែកក្កដា នឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ កញ្ញា ចាន់ សុខាណា ប្រធានការិយាល័យ តំណាងលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងពិធីចែកអំណោយដល់កុមារពិការភាព មកពីគ្រួសារមានជីវៈភាពខ្វះខាតចំនួន ៤៣នាក់ ដែលរៀបចំឡើងដោយអង្គការករុណាបាត់ដំបង ក្នុងនោះមកពីស្រុកបរិបូណ៌ ២៨នាក់(ឃុំចក ចំនួន ១៣នាក់ ឃុំខុនរ៉ង ចំនួន ១៥នាក់) និងក្រុងកំពង់ឆ្នាំង (សង្កាត់ខ្សាម ចំនួន ១៥នាក់) មានអង្គសរុបចំនួន ១,០៧៥គីឡូក្រាម។
គ្រួសារចំនួន ៦ បានទទួលសំភារៈចិញ្ចឹមមាន់ ដែលក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ ពូជមាន់ចំនួន១៥គីឡូ ទ្រុងមាន់ ចំនួន ១ សំណាញ់អួនចំនួន ៩គីឡូ ស័ង្កសីចំនួន ១២សន្លឹក នីឡុងតាន់ ចំនួន ២គីឡូ ដែកគោល ៧ហ៊ុន ចំនួន ១គីឡ ដែកគោលឌួនចំនួន ១គីឡូ បង្គោល 2.5ម៉ែត្រ ចំនួន ៤ដើម បង្គោល 3ម៉ែត ចំនួន ២ដើម។