នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សោម វិសាល អនុរដ្ឋលេខាធិការ បានអនុញ្ញាតជូនលោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ឯកឧត្តម សោម វិសាល បានសម្តែងនូវការអបអរសាទរជូនលោក NAGASE Kensuke ចំពោះការទទួលបានការតែងតាំងជាអគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ លោក NAGASE Kensuke បានថ្លែងអំណរគុណឯកឧត្តមអនុរដ្ឋលេខាធិការ ចំពោះពាក្យពេចន៍ជូនពរដ៏កក់ក្តៅ និងការចំណាយពេលវេលាទទួលជួបរូបលោក។ ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោក NAGASE Kensuke បានបញ្ជាក់ពីការត្រៀមសហការជិតស្និទ្ធដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បន្ថែមទៀត។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោក NAGASE Kensuke នឹងរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលបន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ជប៉ុន។