fbpx

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អញ្ជើញមកពិនិត្យការសម្តែងសាកល្បងល្ខោនប្រាមោជ្ជទ័យ និងលើកទឹកចិត្តដល់សិល្បករ សិល្បការិនី នៅនាយកដ្ឋានសិល្បៈទស្សនីយភាព

អត្ថបទដោយ រាជ មេសា
51 views

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ដែងសាកល្បងនូវទស្សនីយភាពល្ខោនប្រាមោជ្ជទ័យ “រឿងកុលាបប៉ៃលិន” ជូនលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោកជំទាវរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការជាច្រេីនរូបទៀតទស្សនា។ ការសម្តែងសាកល្បងបានបញ្ចប់ទៅដោយរលូន និងជោគជ័យ។

ជាចុងក្រោយ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកគ្រូ អ្នកគ្រូ និងសិល្បករទាំងអស់ សម្រាប់ការដំឡើងស្នាដៃថ្មីមួយនេះ និងការខិតខំប្រឹងប្រែងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតធ្វើឱ្យកើតនូវវណ្ណកម្មថ្មីនេះកេីតឡើង។

គួរបញ្ជាក់ផងដែរថា ការដំឡើងស្នាដៃថ្មីនេះ គឺក្នុងគោលបំណងថែរក្សាការពារ និងលើកស្ទួយសិល្បៈទម្រង់ប្រាមោជ្ជទ័យឱ្យមានសកម្មភាពផុសផុលឡើងវិញ បន្ទាប់ពីទម្រង់សិល្បៈមួយនេះមិនមានសកម្មភាពសម្តែងយូរណាស់មកហើយ។ ម្យ៉ាងទៀតទស្សនីយភាពល្ខោនប្រាមោជ្ជទ័យ “រឿងកុលាបប៉ៃលិន” ក៏នឹងត្រៀមសម្ដែងជូនទស្សនិកជនបានទស្សនានាពេលឆាប់ៗខាងមុខ ដូច្នេះសូមរង់ចាំទស្សនានូវទម្រង់ល្ខោនមួយប្រភេទនេះ ដែលមានលក្ខណ:ប្លែកពិសេសនិងប្រកបដោយភាពទាក់ទាញ៕

អត្ថបទពាក់ព័ន្ធ