fbpx

សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ ក្នុងពិធី “សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩

អត្ថបទដោយ រាជ មេសា
150 views

សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០២៤ មានដូចជា៖

១. រាជរដ្ឋាភិបាលនៃអាណត្តិទី៧​ បន្តផ្តោតលើអាទិភាពចម្បង ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។ YouTube

២. ការថែទាំវប្បធម៌ត្រូវមាន ៣គន្លឹះគឺ ការចងក្រង ផ្សព្វផ្សាយ និងការប្រតិបត្តិ ។

៣. ចង់ថែរក្សាវប្បធម៌ ប្រពៃណី ត្រូវធានាឱ្យបានសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិ ។

៤. ការឯកភាពជាតិ ការរួមគ្នាពង្រឹងអត្តសញ្ញាណជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរ គឺជាការចាំបាច់ដែលខ្មែរគ្រប់ជំនាន់ត្រូវធ្វើ ។

៥. រាជរដ្ឋាភិបាលក្នុងរយៈពេល ៤០ឆ្នាំមកនេះ ធ្វើអ្វីតែងតែឆ្លើយតបជាមួយប្រជាពលរដ្ឋ ។

៦. ដើម្បីចូលរួម ក្នុងការលើកកម្ពស់ និងការពង្រឹងវិស័យធម្មការ និងសាសនា ឱ្យកាន់តែប្រសើរ ត្រូវអនុវត្តតាម ចំណុចទាំង ៧ ។

៧. ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនស្តាប់មតិប្រជាពលរដ្ឋ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ។

៨. កាលពីឆ្នាំ១៩៩៩ សភាកម្ពុជា មិនមែនដឹកនាំដោយគណបក្សប្រជាជន តែមួយនោះទេ ហេតុអ្វីមិនតវ៉ាពេលដែលខ្លួននៅក្នុងសភា ទាក់ទងនឹង CLV-DTA ។

៩. ការបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងអំពាវនាវឱ្យអាចារ្យ-អាចារនី បង្កើនការអប់រំសីលធម៌ដល់យុវជន ដើម្បីគាំទ្រដល់សណ្ដាប់ធ្នាប់សង្គម សន្តិសុខ ស្ថិរភាព ។

១០.​ មូលហេតុចម្បងដែលយើងបាត់បង់ទឹកដី ដោយសារយើងចេះតែឈ្លោះគ្នា បើយើងរួមគ្នា ឯកភាពគ្នា ទើបជាតិយើងខ្លាំង ។

១១. រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម មានមនុស្ស ៣ក្រុម ដែលមានទស្សនៈផ្សេងគ្នា ។

១២. ការស្តាប់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងសំខាន់ ។

១៣. ស្នើឱ្យការរៀបចំពិធីសាសនាផ្សេងៗ ត្រូវមានស្ដង់ដារតែមួយ, អាចារ្យត្រូវប្រកាន់ខ្ជាប់សីលធម៌ដូចគ្នា ចៀសវាងជម្លោះកើតឡើង ។

១៤. សូមបញ្ចេញមតិលើ គម្រោងអភិវឌ្ឍតំបន់ត្រីកោណ បង្ហាញទស្សនៈរៀងខ្លួន ប៉ុន្តែកុំឱ្យប៉ះពាល់ដល់សន្តិសុខ និងធ្វើឱ្យបែកបាក់ឯកភាពជាតិ ។

១៥. មិនអនុញ្ញាតច្បាប់ ចំពោះល្បែងផ្សងសំណាង ដែលហួសសុពលភាពទៀតនោះទេ ។

១៦. សូមក្រសួងការបរទេស សួរទៅរដ្ឋាភិបាលជប៉ុន តើយល់យ៉ាងណាចំពោះក្រុមបាតុករដែលយកទឹកដីជប៉ុន រៀបចំផែនការចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ។

អត្ថបទពាក់ព័ន្ធ