ប្រទេសឥណ្ឌាគ្រោងនឹងចាប់ផ្តើមបេសកកម្មសង្កេតលើកដំបូងរបស់ខ្លួនទៅកាន់ព្រះអាទិត្យ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាប្រទេសដំបូងគេដែលបានចុះចតនៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។
យាន្ត Aditya-L1 នឹងត្រូវហោះចេញពីកន្លែងបាញ់បង្ហោះនៅ Sriharikota នៅថ្ងៃសៅរ៍វេលាម៉ោង 11:50 ម៉ោងនៅប្រទេសឥណ្ឌា។ វានឹងស្ថិតនៅចម្ងាយ1.5 លានគីឡូម៉ែត្រ ពីផែនដី។
ទីភ្នាក់ងារអវកាសឥណ្ឌានិយាយថា ខ្លួននឹងចំណាយពេល៤ខែក្នុងការធ្វើដំណើរពីចម្ងាយ។
បេសកកម្មដំបូងគេបង្អស់របស់ប្រទេសឥណ្ឌាក្នុងលំហអវកាសដើម្បីសិក្សាវត្ថុធំបំផុតរបស់ប្រព័ន្ធព្រះអាទិត្យត្រូវបានគេដាក់ឈ្មោះតាមព្រះ Surya ដែលជាព្រះហិណ្ឌូនៃព្រះអាទិត្យ ដែលត្រូវបានគេស្គាល់ផងដែរថា Aditya។
ទីភ្នាក់ងារស្រាវជ្រាវអវកាសឥណ្ឌា (Isro) និយាយថា នៅពេលដែលយានអវកាសហោះឡើង វានឹងធ្វើដំណើរជាច្រើនដងជុំវិញផែនដី មុនពេលត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់ L1 ។ ពីទីតាំងដ៏ល្អនេះ Aditya-L1 នឹងអាចមើលព្រះអាទិត្យបានជានិច្ច ទោះបីជាវាលាក់កំបាំងដូចជាក្នុងអំឡុងពេលសូរ្យគ្រាសក៏ដោយ ហើយអនុវត្តការសិក្សាវិទ្យាសាស្ត្រ។
ទីភ្នាក់ងារស្រាវជ្រាវអវកាសឥណ្ឌា (Isro) មិនបាននិយាយថា តើបេសកកម្មនេះនឹងត្រូវចំណាយអស់ប៉ុន្មាននោះទេ ប៉ុន្តែរបាយការណ៍នៅក្នុងសារព័ត៌មានឥណ្ឌាបាននិយាយថាបេសកកម្មនេះ ឥណ្ឌា ចាយលុយអស់ 46លានដុល្លារ៕