fbpx

Amala Periods មានទស្សនវិស័យ ធ្វើឱ្យនារី ក្នុងប្រទេសកម្ពុជា មានខោក្នុងផលិតពិសេសសម្រាប់ពេលមករដូវ ស្លៀកគ្រប់ៗគ្នា ត្រឹមឆ្នាំ 2030

អត្ថបទដោយ រាជ មេសា
184 views

Amala Periods ជាក្រុមហ៊ុនដែលផលិតខោក្នុងនារី សម្រាប់ស្លៀកពេលមករដូវ និងកំពុងទទួលបានការគាំទ្រពីសំណាក់យុវវ័យជំនាន់ថ្មី។ ក្រុមការងារ Amala មាន 3រូប គឺ Sarah Udin ជាស្ថាបនិក និង ជា CEO, Angelique Delamere ជាសហស្ថាបនិក និងជា CBO រួមទាំង Allisa Lim ជាប្រធានផ្នែកទីផ្សារ។

Amala មានន័យថា ‘គ្មានភាពបរិសុទ្ធ’ ដែលក្នុងន័យនេះចង់សំដៅដល់ការ បំបែកបំរាម និងភាពអាម៉ាស់ជុំវិញការមករដូវ ដោយលើកកម្ពស់វិធីសាស្រ្តប្រកបដោយនិរន្តរភាព និងផ្តល់ជូនស្រី្តនូវសុខភាពល្អជាងមុនក្នុងការគ្រប់គ្រងសុខភាពពេលមករដូវ។ ទស្សនវិស័យ​របស់ Amala គឺ ដើម្បីផ្តល់ជូននូវ​ខោ​ក្នុង​ពេល​មក​រដូវ​មួយ​គូ ដល់​ដៃ​អ្នក​មក​រដូវ​គ្រប់​រូប​ក្នុង​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ ​2030។

បេ​សកម្ម​របស់​ Amala Periods គឺដើម្បីបង្កើតទម្លាប់ នៃការមករដូវដោយមិនមានការខ្មាស់អៀន និងដឹងអំពីបរិស្ថាននៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និរន្តរភាព និងការអប់រំអំឡុងពេលមករដូវ ផ្តល់សិទ្ធិអំណាចដល់អ្នកដែលមករដូវដើម្បីធ្វើការសម្រេចចិត្តដែលផ្តល់នូវ សុខភាពល្អសម្រាប់រាងកាយ និងភពផែនដី។

គួរឱ្យដឹងថា Amala Periods ក៏បានរៀបចំ នូវសិក្ខាសាលាដែលផ្តល់ជូននូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ ដែលអ្នកចូលរួមអាចស្វែងយល់អំពីរាងកាយ សុខភាពមករដូវ និងជម្រើសផលិតផលមករដូវក្នុងបរិយាកាសសុវត្ថិភាព និងគ្មានការអៀនខ្មាស។ សិក្ខាសាលានីមួយៗត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការជាក់លាក់របស់ក្រុមស្រ្តីនីមួយៗ ដោយផ្តល់នូវព័ត៌មានដ៏មានតម្លៃ និងពាក់ព័ន្ធប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល៕

អត្ថបទពាក់ព័ន្ធ