fbpx

Apple ទំនងនឹងអាចប្រកាសចេញ MacBook ជំនាន់ថ្មី បំពាក់ឈីប M3 នៅក្នុងឆ្នាំ 2023នេះ

អត្ថបទដោយ រាជ មេសា
275 views

ក្រុមហ៊ុន Apple ទំនងនឹងអាចធ្វើការបញ្ចេញកុំព្យូទ័រ iMac និង MacBook ស៊េរីថ្មី ដែលបំពាក់ដោយឈីបកំពូលចុងក្រោយបង្អស់របស់ខ្លួន M3 នៅអំឡុងខែតុលា ឆ្នាំ 2023 ខាងមុខនេះ។

Apple ខានបញ្ចេញកុំព្យូទ័រ iMac ម៉ូដែលថ្មីអស់រយៈពេល 2ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ 2021 មក។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក មួយនេះ ទំនងនឹងធ្វើការរៀបចំព្រឹត្តិការណ៍ធំមួយនៅអំឡុងខែតុលា ឆ្នាំ2023 ដែលជាព្រឹត្តិការណ៍ប្រកាសចេញនូវផលិតផលថ្មីៗរបស់ខ្លួន។ នេះបើតាមការឱ្យដឹងពីលោក Mark Gurman អ្នកសារព័ត៍មានផ្នែកបច្ចេកវិទ្យារបស់ Bloomberg។

ព្រឹត្តិការណ៍ធំប្រចាំឆ្នាំ 2023នេះ Apple នឹងបញ្ចេញទូរស័ព្ទ iPhone ស៊េរីថ្មី គឺ iPhone 15។ ដោយក្រៅពីទូរស័ព្ទ iPhone ម៉ូដែលថ្មី ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ អាចនឹងបញ្ចេញលេបឡប MacBook ជំនាន់ថ្មី រួមទាំងកុំព្យូទ័រ iMac បំពាក់ដោយឈីបកំពូល M3។ ចំពោះ iPad បំពាក់ឈីប M3 វិញគេមិនរំពឹងថា Apple នឹងបញ្ចេញវានៅក្នុងឆ្នាំ 2023នេះទេ ដោយរង់ចាំដល់ឆ្នាំ 2024 ឯណោះ។ យ៉ាងណាមិញ នេះគ្រាន់ជាដំណឹងរសើបដែលបានបែកធ្លាយចេញមកប៉ុណ្ណោះ ចំណែកផលិតផលថ្មីអ្វីខ្លះ ដែល Apple នឹងបញ្ចេញនៅអំឡុងខែតុលា ឆ្នាំ2023 ខាងមុខ មានតែរង់ចាំតាមដាននៅថ្ងៃប្រកាសចេញជាផ្លូវការ៕

អត្ថបទពាក់ព័ន្ធ