iPhone 15 ជាស៊េរីទូរស័ព្ទដែលក្រុមហ៊ុន Apple នឹងត្រូវបញ្ចេញដាក់លក់នៅក្នុងឆ្នាំ ២០២៣នេះ បន្ទាប់ពីបានបញ្ចេញស៊េរី iPhone 14 កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ ជាធម្មតា iPhone ម៉ូដែល Pro តែងមកជាមួយនឹងមុខងារទូលំទូលាយជាងម៉ូដែលធម្មតា ហើយបំពាក់ដោយឈីបកំពូលចុងក្រោយទៀតផង។
បើទោះជា Apple មិនទាន់បញ្ចេញ iPhone 15 ជាផ្លូវការក្តី ប៉ុន្តែមានព័ត៍មានលេចធ្លាយអំពីលក្ខណៈសម្បត្តិរបស់ម៉ាស៊ីនទូរស័ព្ទរបស់វា។ គេជឿថា Apple នឹងបញ្ចេញ iPhone ស៊េរីថ្មីចំនួន ៣ម៉ូដែល គឺ iPhone 15 iPhone 15 Plus និង iPhone 15 Pro Max។ iPhone 15 និង iPhone 15 Plus អាចនឹងមកជាមួយឈីប A16 Bionic ហើយចំណែក iPhone 15 Pro អាចនឹងមកជាមួយនឹងឈីប A17 Bionic។ យ៉ាងណាមិញ នេះគ្រាន់ជាដំណឹងដែលបានបែកធ្លាយ ការពិតយ៉ាងណានោះមានតែរង់ចាំការប្រកាសចេញជាផ្លូវការពីក្រុមហ៊ុន Apple នៅកំឡុងខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។
ទូរស័ព្ទ iPhone 14 ទំនងក្លាយជាស៊េរីទូរស័ព្ទ iPhone ម៉ូដែល Pro ដែល Apple លក់នៅក្នុងតម្លៃក្រោម ១០០០ដុល្លារអាមេរិក។ តាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថា Apple មានគម្រោងតម្លើងតម្លៃរបស់ទូរស័ព្ទ iPhone 15 Pro និង iPhone 15 Pro Max ដើម្បីបង្កើនចំណូលពីការលក់ផលិតផលរបស់ខ្លួន។ Apple ដាក់គោលដៅផលិត iPhone 15 ឱ្យបានចំនួន ៨៥លានគ្រឿងនៅក្នុងឆ្នាំ ២០២៣នេះ។
ជាការពិតណាស់ Apple នៅតែត្រូវការលក់ iPhones ដែលខ្លួនកំពុងផលិត ដើម្បីបង្កើនប្រាក់ចំណូល ប៉ុន្តែក្រុមហ៊ុនហាក់មានទំនុកចិត្តថា វានឹងមិនមានបញ្ហាអ្វីនោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានស្នើក្នុងអំឡុង ខែកុម្ភៈថា ការតម្លើងតម្លៃ iPhone នឹងមិនរារាំងអតិថិជន Apple ពីការទិញទូរស័ព្ទ flagship របស់ក្រុមហ៊ុននោះទេ ដោយអះអាងថា “ខ្ញុំគិតថាអតិថិជនពិតជាមានឆន្ទៈក្នុងការថែមថវិកា ដើម្បីទទួលបាននូវអ្វីដែលល្អបំផុតដែលពួកគេចង់បាន នៅក្នុងប្រភេទទូរស័ព្ទនោះ”៕