fbpx

ទីបំផុត! Apple សម្រេចបោះបង់គម្រោងផលិតរថយន្តអគ្គិសនី Apple Car

អត្ថបទដោយ ពិទូ
121 views

ក្រុមហ៊ុន Apple បានបញ្ឈប់ការអភិវឌ្ឍន៍លើគម្រោងរថយន្តអគ្គិសនីរបស់ខ្លួន Apple Car ចំណាយពេលមួយទសវត្សរ៍ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានផ្តួចផ្តើមគម្រោងនេះ។ នេះ បើយោងតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។

ព័ត៌មានដំបូងបានមកពីអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យា លោក Mark Gurman នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដែលលោកបានសរសេរថា “ក្រុមហ៊ុន Apple លុបចោលគម្រោង Apple Car បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍ ដើម្បីប្រជែងនឹង Tesla ។ បុគ្គលិកមួយចំនួនបានផ្លាស់ប្តូរទៅកាន់ផ្នែក Generative AI” ។

លោក Jeff Williams ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Apple និង Kevin Lynch ដែលជាអ្នកត្រួតពិនិត្យគម្រោងរថយន្តនេះ បានប្រកាសផ្ទៃក្នុងពីការសម្រេចចិត្តលុបចោលគម្រោង Apple Car ដោយធ្វើឱ្យបុគ្គលិកប្រហែល 2,000 នៃគម្រោងភ្ញាក់ផ្អើល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ Huanqiu.com ។ ក្រុមហ៊ុនបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើបញ្ហានេះទេ។

ការកើនឡើងនៃអត្រាការប្រាក់ក្នុងគោលបំណងទប់ស្កាត់អតិផរណាបានធ្វើឱ្យអារម្មណ៍អ្នកប្រើប្រាស់ចុះខ្សោយ ដែលបណ្តាលឱ្យមានការថយចុះនៃតម្រូវការរថយន្តអគ្គិសនី។ រ៉យទ័របានរាយការណ៍ថា ហេតុដូច្នេះហើយ ឧស្សាហកម្មនេះបានមើលឃើញពីការកាត់បន្ថយការងារ និងកាត់បន្ថយផលិតកម្ម។ Bloomberg News បាននិយាយថា បុគ្គលិកជាច្រើននាក់មកពីគម្រោងរថយន្តអគ្គិសនីនឹងត្រូវចាត់តាំងឱ្យទៅផ្នែកបញ្ញាសិប្បនិមិត្តរបស់ Apple វិញ៕

អត្ថបទពាក់ព័ន្ធ