fbpx

Apple បន្តធ្វើការលើគម្រោង Smart Ring របស់ខ្លួន ខណៈដែលក្រុមហ៊ុនទទួលបានប៉ាតង់សម្រាប់ឧបករណ៍ពាក់លើម្រាមដៃ

អត្ថបទដោយ ពិទូ
216 views

Apple បន្តធ្វើការលើគម្រោង Smart ring របស់ខ្លួន ខណៈដែលក្រុមហ៊ុនទទួលបានប៉ាតង់សម្រាប់ឧបករណ៍ពាក់លើម្រាមដៃ ដែលអាចមានលទ្ធភាពគ្រប់គ្រងឧបករណ៍ផ្សេងទៀតតាមរយៈការបញ្ជាប៉ះ។

នេះជា​មួយ​រយៈ​ពេល​ដែល​យើង​បាន​ឮ​ដំណឹង​ចុង​ក្រោយ​អំពី “Apple Ring”។ លើកចុងក្រោយដែលគេ និយាយអំពីវាគឺនៅឆ្នាំ 2020 នៅពេលដែលប៉ាតង់ចាស់មួយបានបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានស្វែងរកការអនុវត្តការគ្រប់គ្រងដោយកាយវិការ។ ប៉ុន្តែវាហាក់ដូចជាគំនិតនេះត្រូវបានលុបចោល។ នៅក្នុងកន្លែងរបស់វា Apple Ring នឹងប្រើប្រាស់ វិធីសាស្រ្តដ៏មានសក្តានុពលមួយនៃការគ្រប់គ្រងឥតខ្សែ នេះបើយោងតាមឯកសារដែលបានរកឃើញនៅលើគេហទំព័ររបស់ការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក។

ក្រឡេកមើលឯកសារនេះ យើងបានសិក្សាថា ឧបករណ៍តូចមួយអាចភ្ជាប់ជាមួយ Hardware ជាច្រើនប្រភេទ។ ប៉ុន្តែមិនកំណត់ចំពោះនាឡិកាឆ្លាតវៃ កាសស្តាប់ កុំព្យូទ័រលើតុ ថេប្លេត និងកុំព្យូទ័រយួរដៃ។ ប៉ាតង់ Apple នៅក្នុងរបាយការណ៍របស់ពួកគេ ចង្អុលទៅរូបភាពជាក់លាក់មួយនៅក្នុងឯកសារដែលរៀបរាប់លម្អិតអំពីអ្វីដែលនៅខាងក្នុង “គ្រឿងអលង្ការ”។ Haptics ធ្វើសកម្មភាពនៅពេលណាដែលស្មាតហ្វូនរបស់អ្នកទទួលបានសារដំណឹង ធ្វើឱ្យឧបករណ៍ពាក់លើម្រាមដៃរបស់អ្នក ញ័រដែលជាសញ្ញាក្នុងការឆ្លើយតប។ មើលទៅ Apple Ring នឹងមានទំហំតូច និង “មិនរំខាន” ព្រោះថាវាសមនឹងម្រាមដៃដូចជាការពាក់ចិញ្ចៀនអញ្ចឹងដែរ៕

អត្ថបទពាក់ព័ន្ធ