fbpx

Apple កាន់កាប់ចំណែកធំ ទីផ្សារស្មាតហ្វូនពិភពលោក ទម្លាក់ Samsung ចេញពីតំណែងកំពូល

អត្ថបទដោយ ពិទូ
134 views

ឥឡូវនេះ Apple មានចំណែកដ៏ធំក្នុងទីផ្សារស្មាតហ្វូនពិភពលោក ដោយបានទម្លាក់ Samsung ចេញពីតំណែងកំពូលជាលើកដំបូងក្នុងរយៈពេល 12 ឆ្នាំ។

យោងតាមទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទយក្សរបស់អាមេរិកមានចំនួនច្រើនជាងមួយភាគប្រាំនៃទូរស័ព្ទដែលបានបញ្ចេញលក់ កាលពីឆ្នាំមុន។

Samsung បានកាន់កាប់ 19.4% នៃចំណែកទីផ្សារជាមួយនឹងក្រុមហ៊ុនផលិតទូរស័ព្ទចិន Xiaomi, OPPO និង Transsion តាមពីក្រោយ។ ការ​លក់​ទូរស័ព្ទ​ទំនើប​បាន​ធ្លាក់​ចុះ ខណៈ​មនុស្ស​ជា​ច្រើន​មិនបានខ្វល់ខ្វាយចំណាយលើសម្ភារៈនិយមនោះទេ បន្ទាប់ពីពួកគេគិតគូខ្លាំងលើថវិការ សម្រាប់ទុកបម្រុងផ្សេងៗ ក្រោយមានជំងឺរាតត្បាតកូវីដ និង​ វិបត្តិសេដ្ឋកិច្ចសកល។

IDC រាយការណ៍ថា ស្មាតហ្វូនជិត 1.2 ពាន់លានគ្រឿងត្រូវបានលក់កាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះជាង 3% ធៀបនឹងឆ្នាំមុន។ វាគឺជាចំនួនទាបបំផុតដែលត្រូវបានលក់ក្នុងរយៈពេលមួយទសវត្សរ៍ ដោយអ្នកប្រើប្រាស់ជាច្រើនបាន ប្រឈមមុខនឹងបញ្ហា ផ្នែកសេដ្ឋកិច្ច និងអត្រាការប្រាក់ខ្ពស់។ អ្នកជំនាញព្យាករណ៍ថាទីផ្សារនឹងងើបឡើងវិញនៅឆ្នាំ 2024 នេះ៕

អត្ថបទពាក់ព័ន្ធ