ក្រុមហ៊ុន Apple បានប្រកាសកាលពីពេលថ្មីៗនេះថា ការអាប់ដេតដើម្បីធ្វើឱ្យមានសុវត្ថិភាព ដល់ iPhone ដ៏សំខាន់ ឥឡូវនេះអាចទាញយកបាន ដែលត្រូវបានរចនាឡើងដើម្បីរារាំងចោរមិនឱ្យចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលរក្សាទុកនៅលើឧបករណ៍ទូរស័ព្ទរបស់ពួកគេ។
ការធ្វើបច្ចុប្បន្នភាព “ការការពារឧបករណ៍លួច” បន្ថែមស្រទាប់ការពារបន្ថែមដោយបង្កើតជំហានបន្ថែមដើម្បីចូលប្រើព័ត៌មាន Personal Data។ វាអាចប្រើបានជាមួយនឹងការអាប់ដេត iOS 17.3 ។ អ្នកអាចបើកវាបានដោយការអាប់ដេត iPhone របស់អ្នក ហើយរំកិលចុះក្រោមទៅកាន់ Face ID & Passcode នៅក្នុងការកំណត់របស់អ្នក។ អ្នកនឹងត្រូវបានដាស់តឿនឱ្យវាយបញ្ចូលលេខសម្ងាត់របស់អ្នក ហើយបន្ទាប់មកអ្នកអាចអូសចុះក្រោមទៅកាន់មុខងារមួយ ឈ្មោះ Stolen Device Protection ហើយចុចបើកវា។
ដើម្បីប្រើមុខងារ Stolen Device Protection អ្នកត្រូវតែមានការផ្ទៀងផ្ទាត់ 2តង់ និងបើកមុខងារ “Find My” សម្រាប់គណនី Apple ID របស់អ្នក។ មុនពេលអាប់ដេត អ្នកប្រើប្រាស់ iPhone អាចមើលព័ត៌មានសំខាន់ៗ (ព័ត៌មានកាតឥណទានទៅគ្រប់លេខសម្ងាត់ដែលបានរក្សាទុក) និងធ្វើការផ្លាស់ប្តូរសំខាន់ៗចំពោះការកំណត់ទូរស័ព្ទរបស់ពួកគេដោយគ្រាន់តែវាយបញ្ចូលលេខកូដសម្ងាត់ ជាធម្មតាលេខបួន ឬប្រាំមួយខ្ទង់។ ជាមួយនឹងមុខងារ Stolen Device Protection អ្នកប្រើប្រាស់នឹងត្រូវបានស្នើឱ្យបញ្ចូលទិន្នន័យ biometric Data តាមរយៈ Face ID (ស្កែនមុខ) ឬ Touch ID (ស្កែនម្រាមដៃ) ដើម្បីចូលប្រើទិន្នន័យ។
សម្រាប់សកម្មភាពរសើបបន្ថែមទៀត ដែលមានដូចជាការផ្លាស់ប្តូរពាក្យសម្ងាត់ Apple ID បន្ថែម ឬលុបការស្កេនមុខ ឬស្នាមម្រាមដៃ បិទ Find My ឬ បិទមុខងារ Stolen Device Protection អ្នកប្រើប្រាស់នឹងត្រូវបានសួររកទិន្នន័យ biometric Data ហើយបន្ទាប់មករង់ចាំដោយការពន្យាពេលសុវត្ថិភាពរយៈពេលមួយម៉ោងមុនពេល បញ្ចូលទិន្នន័យ biometric Data ឡើងវិញ ដើម្បីធ្វើការផ្លាស់ប្តូរ៕