107
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធីទស្សនកិច្ចប្រចាំឆ្នាំ និងជិះកង់កម្សាន្តក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក្រុមនិស្សិតនៃវិទ្យាសា្ថនខេមអេដ (CamEd Business School) ចំនួន១៩១នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈេីចម្រុះចំនួន២០០ដេីម និងស្មៅចំនួន១០០ម៉ែត្រការ៉េ នៅបរិវេណអតីតផ្សារយាងធំ ស្ថិតនៅខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ។ ការងារនេះ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕