fbpx

ទន្លេសប្បនិមិត្តខេត្តត្បូងឃ្មុំ ផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់

អត្ថបទដោយ រាជ មេសា
165 views

ទន្លេសិប្បនិមិត្តនេះ ស្ថិតក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ ដែលអាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ដោយមានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញធម្មជាតិ និងត្រូវបានកាយពង្រីក នៅឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦ ។ សព្វថ្ងៃ ក៏បានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់ និងរោងចក្រទឹកស្អាត ១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។

លើសពីនេះ ប្រភពទឹកមួយនេះ ក៏មាន “អាងសោភ័ណ” ប្រវែង ១០០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ សម្រាប់ជួយរំដោះទឹកចេញពីទន្លេសិប្បនិមិត្តក្នុងរដូវវស្សា ជាពេលដែលទឹកពេញទន្លេផងដែរ ។

អត្ថបទពាក់ព័ន្ធ