ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤–ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសអបអរសាទរចំពោះការរកឃើញវត្តមានកូនសត្វផ្សោតថ្មីមួយ នៅព្រែកត្នោត ខេត្តកំពត ដែលប្រទះឃើញដោយ អង្គការអភរិក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC។
ក្រសួងកសិកម្មបានលើកឡើងនៅថ្ងៃទី៣១ ឧសភា ឆ្នាំ ២០២៤នេះថាជាការរកឃើញគួរឲ្យរំភើបនិងភ្ញាក់ផ្អើល ព្រោះកូនផ្សោតថ្មីនេះ ជាប្រភេទផ្សោតក្បា លត្រឡោក ហែលជាមួយផ្សោតធំ ដែលជាផ្សោតឃ្លៀច។
បើតាមបណ្តាញសង្គមអង្កការMCCបានបញ្ជាក់ថា៖«យើងមានព័ត៌មានដ៏រំភើបមួយ ពីព្រែកត្នោត ខេត្តកំពត!!! កូនសត្វផ្សោតថ្មីមួយត្រូវបានគេប្រទះឃើញនៅព្រែកត្នោត ដែលជាកន្លែងដែលយើងចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ»។ អង្កការបានលើកឡើងថា វាជាការដែលមិននឹកស្មានដល់ ព្រោះកូនផ្សោតនេះជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំគឺជាពូជសត្វផ្សោតឈ្លៀច។នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវ បានឃើញនៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើនដែលយើងបាន ឃើញក្នុងអំឡុងពេលចុះសិក្សារបស់យើងគឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមកយ៉ាងសកម្មនោះទេ។
អង្កការបានលើកឡើងទៀតថានៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោ តក្បាលត្រឡោកធំ (សន្មត់ថាជាម្តាយ) ក៏នៅជាមួយក្រុមនេះផងដែរ។ កូនផ្សោតនេះ មានលក្ខណៈរូបរាងទាំងអស់របស់កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការប ង្កាត់ត្រូវបានចងក្រងជាឯកសារកាលពីអតីតកាល (វាពិតជាកម្រណាស់) យើងមិនគិតថានេះជារឿងហ្នឹងទេ។
អង្កការដែលបានអះអាងថាបានកំពុងបន្តតាមដាន ដើម្បីព្យាយាមរកឱ្យ ឃើញនូវអ្វីដែលកំពុងកើតឡើង ប៉ុន្តែវាអាចជាករណីពីរនេះ៖ ទី១ ការចិញ្ចឹមកូនជំនួស (alloparenting): ពេលដែលការមើលថែរក្សាត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាឪពុកម្តាយ។ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបាន កត់ត្រាពីមុននៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រក៏ដោយ។ ទី២ អាកប្បកិរិយាបែបហឹង្សាទាក់ទងនឹងការបន្ដពូជ។
អង្កការបានបន្ថែមថារហូតមកដល់ពេលនេះ យើងមិនទាន់ច្បាស់ថាករណីមួយ ណាជាការពិតនោះទេ ប៉ុន្តែយើងកំពុងបន្តតាមដានហើយកូនផ្សោតនេះត្រូវបានគេ ឃើញជា ច្រើនដង ដោយសនិដ្ឋានថាវាត្រូវបានម្ដាយជាអ្នកបំបៅ៕