fbpx

ប្រតិបត្តិការបង្ក្រាបរ៉ែអនាធិបតេយ្យត្រូវបានបន្តជាប្រចាំ

អត្ថបទដោយ រាជ មេសា
81 views

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ មន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តព្រះវិហារ បានបើកប្រតិបត្តិការបង្ក្រាបនៅលើទីតាំងរ៉ែអនាធិបតេយ្យនៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយបានបំផ្លាញអណ្តូងរ៉ែបញ្ឈរចំនួន ០៣រណ្តៅ និងរោងស្នាក់នៅចំនួន ០១ ដែល:

–  រណ្ដៅទី១ ទំហំ ១ម៉ែត្រ x ៣ម៉ែត្រ  ជម្រៅ ៣ម៉ែត្រ

–  រណ្ដៅទី២ ទំហំ ២ម៉ែត្រ x ៥ម៉ែត្រ ជម្រៅ ៥ម៉ែត្រ

–  រណ្ដៅទី៣ ទំហំ ១ម៉ែត្រx ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ

–  រោងស្នាក់នៅទំហំ ៣ម៉ែត្រ x ៨ម៉ែត្រ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧។

អត្ថបទពាក់ព័ន្ធ