(កណ្ដាល)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះបើកវគ្គអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី លោកគ្រូ អ្នកគ្រូ និងអាជីវករ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ២៨០នាក់ ។
ស្របពេលជាមួយគ្នានេះ ក្រោយបញ្ចប់វគ្គអប់រំនេះ មន្ត្រីជំនាញបានចែកនូវផ្ទាំងរូបភាព (Poster) ស្តីពីការជ្រើសម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់អ្នកចូលរួម និងផ្សព្វផ្សាយបន្ត ព្រមទាំងបន្តចុះត្រួតពិនិត្យតាមតូបលក់ចំណីអាហារនៅក្នុងសាលា ដោយបានពន្យល់ណែនាំអំពីអនាម័យក្នុងការដាក់តាំងលក់ផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពដល់អាជីវករផងដែរ៕