ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់អាឡឺម៉ង់ Porsche បានដាក់បង្ហាញរថយន្ត Taycan Turbo S ដែលត្រូវបានកែច្នៃប្តូរម៉ូតនៅឯពិព័រណ៍ Chengdu ដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយសម្រាប់អ្នកចូលចិត្តរថយន្តចិននៅឆមាសទីពីរឆ្នាំ 2023នេះ។
ម៉ូដែលមួយប្រភេទនេះ ដែលតំណាងឱ្យការលាយបញ្ចូលគ្នានៃសិល្បៈ និងល្បឿន គឺជាស្នាដៃរបស់វិចិត្រករចិន Ding Yi និងកម្មវិធី Sonderwunsch របស់ក្រុមហ៊ុន Porsche ដែលតំណាងឱ្យកម្រិតខ្ពស់បំផុតនៃវិស័យលេងម៉ូតរថយន្តដែលផ្តល់ដោយក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុងStuttgart ។
លោក Michael Kirsch ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Porsche China បាននិយាយថា “ប្រទេសចិនគឺជាទីផ្សារយុទ្ធសាស្រ្តដ៏សំខាន់បំផុតសម្រាប់រថយន្ត Porsche ដែលអតិថិជនមានវ័យក្មេង មានភាពចម្រុះ និងមានតម្រូវការខ្ពស់សម្រាប់ការលេងម៉ូតរថយន្ត” ។
“យើងនៅ Porsche ឆ្លើយតបនឹងអតិថិជនរបស់យើង ដោយបំផុសគំនិត និងគូសបញ្ជាក់អំពីបុគ្គលិកលក្ខណៈ និងរបៀបរស់នៅរបស់ពួកគេផ្ទាល់។
លោក Kirsch បាននិយាយថា “គោលដៅរបស់យើងគឺផ្តល់ជូននូវជម្រើសផ្ទាល់ខ្លួនជាច្រើន និងផលិតផលដែលធ្វើតាមតម្រូវការរបស់អតិថិជនរបស់យើងដែលជាតំណាងនៃគំនិតម៉ាកយីហោនៃភាពប្រណីតទំនើប” ។
ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុន Porsche នៅឲឲទូទាំងពិភពលោក ជាមួយនឹងរថយន្តចំនួន 43,832 គ្រឿងត្រូវបានប្រគល់ទៅឱ្យអតិថិជនចិននៅក្នុងឆមាសទីមួយនៃឆ្នាំ 2023 ។
ក្រុមហ៊ុនផលិតរថយន្តខាងលើបាននិយាយថា Cayenne ថ្មី ដែលជាម៉ូដែលពេញនិយមបំផុតមួយរបស់ខ្លួន នឹងត្រូវដឹកជញ្ជូនដល់អតិថិជនចិនចាប់ពីចុងខែកញ្ញា។
នៅក្នុងប្រទេស ម៉ូដែលនេះត្រូវបានផ្តល់ជូនជាមួយនឹងកំណែម៉ាស៊ីនបីផ្សេងគ្នា។ គ្រឿងបរិក្ខាស្តង់ដាររបស់ Cayenne ត្រូវបានពង្រីករួមមាន ចង្កៀងមុខMatrix LED, កង់ទំហំ 20 អ៊ីញ, ផ្នែកខាងមុខ និងខាងក្រោយ Park Assist រួមទាំងកាមេរ៉ាខាងក្រោយ និងថាសស្មាតហ្វូនសម្រាប់បញ្ចូលថ្មរហូតដល់ 15 វ៉ាត់។