fbpx

កម្ពុជា និង ចិន ធ្វើសមយុទ្ធសុខាភិបាលរួមគ្នា មានឈ្មោះថា ទេវតាសន្តិភាព-២០២៣

អត្ថបទដោយ ពិទូ
178 views

សមយុទ្ធសុខាភិបាលរួមគ្នា រវាង កងទ័ពកម្ពុជា និង កងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា ទេវតាសន្តិភាព បានប្រារព្ធពិធីបើកជាផ្លូវការ នៅថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេស។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការមច្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំងនានាក្នុងកងយោពលមខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក ហាវ លីយាន នាយករងនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានផ្គត់ផ្គងភស្តុភារ នៃគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសមយុទ្ធសុខាភិបាលរួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»  នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។

សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដោយធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

អត្ថបទពាក់ព័ន្ធ