fbpx

គុនល្បុក្កតោ កម្ពុជា និងក្បាច់គុនសាវលីញ ចិនហាត់សមរួមគ្នា ត្រៀមសម្តែង នៅអង្គរ

អត្ថបទដោយ ពិទូ
100 views

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រុងពាលីសុំសេចក្ដីសុខក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

នៅថ្ងៃ ខែ ឆ្នាំ ដដែល គុនល្បុក្កតោនៃព្រះរាជាណាចក្រកម្ពុជា និងក្បាច់គុនសាវលីញរបស់ប្រទេសចិនបានហាត់សមរួមគ្នាដើម្បី ត្រៀមក្នុងកម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)”។

គួរបញ្ជាក់ផងដែរថា កម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)” រៀបចំឡេីងក្រោមយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន-ប្រជាជនកម្ពុជាចិន២០២៤” នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប៕

អត្ថបទពាក់ព័ន្ធ