fbpx

ពិធីរៀប​អាពាហ៍ពិពាហ៍​ ប្រពៃណីខ្មែរ ស្ថិតក្នុងបញ្ជីសម្បត្តិវប្បធម៌ទាំង 10 របស់កម្ពុជា ត្រៀមដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

អត្ថបទដោយ ពិទូ
214 views

សម្បត្តិវប្បធម៌រូបីចំនួន 7 និងអរូបីចំនួន 3 របស់កម្ពុជា ត្រៀមដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ជាធម្មតាត្រូវចំណាយពេលជិតពីរឆ្នាំដើម្បីមានសម្បត្តិវប្បធម៌ មួយ អាចចុះបញ្ជីក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយប្រទេសមួយអាចបញ្ចូលសម្បត្តិវប្បធម៌របស់ខ្លួន តែមួយគត់ទៅក្នុងបញ្ជីក្នុងមួយឆ្នាំ។​  

សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីទាំង 7 ដែលកម្ពុជាត្រៀមនឹងស្នើសុំចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ រួមមាន អតីតគុក M-13 សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមណ្ឌលប្រល័យពូជសាសន៍ជើងឯក ប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបូរី និងភ្នំដា រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ព្រះខ័នកំពង់ ប្រាសាទ​ស្វាយ ប្រាសាទ​បេងមាលា និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំគូលែន។ ចំណែកសម្បត្តិ​វប្បធម៌អរូបី ទាំង 3 ​ដែល​គ្រោង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​គឺ​ ពិធី​សង្ក្រាន្ត​ខ្មែរ ក្រមា​ត្បាញ​ប្រពៃណី និង​ប្រពៃណី​អាពាហ៍ពិពាហ៍​ខ្មែរ។ 

កាលពីពេលថ្មីៗនេះ កម្ពុជានឹងដាក់ឯកសារដើម្បីចុះឈ្មោះពិធីបុណ្យសង្ក្រាន្តកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ២០២៥ ហើយរំពឹងថានឹងចូលក្នុងបញ្ជី ជាផ្លូវការនៅឆ្នាំ២០២៦។ គួរបញ្ជាក់ថា កម្ពុជា មានសម្បត្តិវប្បធម៌រូបីចំនួន 4 និងបេតិកភណ្ឌវប្បធម៌អរូបី ចំនួន 6 ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ។ សម្បត្តិ​វប្បធម៌​រូបី​ដែល​បាន​ចុះ​បញ្ជី​រួម​មាន ឧទ្យាន​បុរាណ​វិទ្យា​អង្គរ ប្រាសាទ​ព្រះវិហារ តំបន់​ប្រាសាទ​សំបូរព្រៃគុក និង​តំបន់​បុរាណ​វិទ្យា​កោះកេរ្តិ៍។ ខណៈដែលបេតិកភណ្ឌវប្បធម៌អរូបីដែលបានចុះបញ្ជី គឺរបាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ  ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោល វត្តស្វាយអណ្តែត និងក្បាច់គុនបុរាណគុនល្បុក្កតោ៕ 

អត្ថបទពាក់ព័ន្ធ