ក្នុងពេលបច្ចុប្បន្ននៅលើទីផ្សារប្រទេសកម្ពុជា មានសាច់ជាច្រើនប្រភេទ និង ច្រើនជម្រើសសម្រប់ជ្រើសរើសយកមកបរិភោគ។ ប្រជាពលរដ្ឋ មានជម្រើសក្នុងការទិញនៅតាមផ្សារទំនើប ហាងលក់ទំនិញ និង ផ្សារនៅតាមស្រុកភូមិរបស់ខ្លួន។
សាច់ក្តៅ សំដៅដល់សាច់ដែលចិញ្ចឹមនិងផលិតនៅក្នុងស្រុក អាចចាត់ទុកបានថាជាសាច់មួយប្រភេទ ដែលមានគុណភាពល្អ និង មិនប៉ះពាល់សុខភាព។ បើទោះបីជាយ៉ាងនេះក្តី គេនៅសង្កេតឃើញថា ដោយសារតែនៅលើទីផ្សារមានសាច់ច្រើនប្រភេទ និង ច្រើនជម្រើស មានទាំងសាច់នាំចូល ដែលមានតម្លៃថោកផងនោះ ទើបសាច់ផលិតនៅក្នុងស្រុក មិនអាចស្ថិតនៅលំដាប់ទីមួយ នៅក្នុងចិត្តអតិថិជន។
ប៉ុន្តែលោកអ្នកដឹងទេ ថា ការទិញនិងបរិភោគសាច់ដែលផលិតនិងចិញ្ចឹមនៅក្នុងស្រុក គឺជាការជួយដល់វិស័យកសិកម្ម នៅក្នុងប្រទេស និង ជួយអោយបងប្អូនប្រជាពលរដ្ឋមានការងារធ្វើថែមទៀតផង។ ជាការពិតណាស់ សាច់ដែលចិញ្ចឹមនៅក្នុងស្រុក ត្រូវបានពិនិត្យនិងយកចិត្តទុកដាក់ទៅលើ គុណភាពសាច់ ជាពិសេសមិនប៉ះពាល់ដល់សុខភាពជាដើម។
សាច់ក្តៅ ឫ សាច់ត្រជាក់ ជាជម្រើសរបស់បងប្អូន!