fbpx

កម្ពុជា ឈរចំណាត់ថ្នាក់ទី ៧ ជាប្រទេសនាំចេញអង្ករលំដាប់កំពូលនៅលើពិភពលោក

អត្ថបទដោយ ពិទូ
104 views

កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញ(ទាំងស្រូវនិងអង្ករ) លេខរៀងទី៧លើពិភពលោក នៅឆ្នាំ ២០២៣/២០២៤។

ដោយឡែកនៅក្នុងរយ:ពេល៤ ខែឆ្នាំ ២០២៤ នេះបរិមាណនាំចេញកើនឡើងថែមជាង ៣០ ភាគរយបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ ២០២៣។


ក្នុងមួយឆ្នាំកម្ពុជាកម្ពុជាផលិតស្រូវបានជាង ១២ លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។


វិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេគឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។


គោលដៅទៅមុខរបស់យើងគឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ជាពិសេសគាំទ្រឲ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង៕

អត្ថបទពាក់ព័ន្ធ