fbpx

ឱកាសក្លាយជាតារា! អង្គការសកម្មភាពសិល្បៈខ្មែរ ប្រកាសជ្រើសរើសតួសម្តែង សម្រាប់ល្ខោនតន្រ្តី រាជនីសំឡេងមាស

អត្ថបទដោយ ពិទូ
204 views

អង្គការសកម្មភាពសិល្ប:ខ្មែរ តំណាងឲ្យដៃគូសហការទាំងអស់ មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសតួធំ ចំនួន៨រូប សម្រាប់សំដែង ល្ខោនតន្ត្រី រាជនីសំឡេងមាស។ នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ និងលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់អ្នកស្នេហាសិល្ប: មានបំណងសំដែងជាតួអង្គក្នុង សាច់រឿងដែលឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់ រាជនីសំឡេងមាស លោកស្រី រស់ សេរីសុទ្ធា សូមដាក់ពាក្យមកឥឡូវនេះ។

គួរឱ្យដឹងថា ចំពោះតួអង្គសម្តែងនៅក្នុងល្ខោនតន្រ្តី រាជនីសំឡេងមាស ទាំង ៨ រួមមាន៖

១) លោកស្រី រស់ សេរីសុទ្ធា

២) លោកស្រី ណាត់ សាមៀន

៣) លោក រស់ សុគន្ធា

៤) លោក ស៊ីន ស៊ីសាមុត

៥) លោក សេង យុត

៦) លោក សុសម៉ាត់

៧) លោក ហ៊ុយ ស៊ីផាន់

៨) លោក អ៊ីម សុងសឹម

សូមដាក់ពាក្យមកឥឡូវនេះ https://shorturl.at/bqZ19

អត្ថបទពាក់ព័ន្ធ