fbpx

ចិន បាញ់បង្ហោះសាកល្បងប្រព័ន្ធផ្កាយរណប 6G

អត្ថបទដោយ ពិទូ
143 views

China Mobile ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោក ដោយផ្អែកលើចំនួនអ្នកប្រើប្រាស់ បានបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់របស់ពិភពលោកដោយជោគជ័យដើម្បីសាកល្បងប្រព័ន្ធ 6G ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរុករកបច្ចេកវិទ្យាទំនាក់ទំនងក្នុងលំហ។

ផ្កាយរណបសាកល្បង 6G នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China Mobile និងបណ្ឌិត្យសភាវិទ្យាសាស្ត្រច្នៃប្រឌិតរបស់ចិនសម្រាប់ផលិតផ្កាយរណប។ ប្រព័ន្ធនេះ ប្រើប្រាស់កម្មវិធីក្នុងស្រុក និងផ្នែក hardware គាំទ្រការបង្កើតឡើងវិញនូវកម្មវិធីក្នុងគន្លង ការដាក់ពង្រាយមុខងារបណ្តាញស្នូល និងការគ្រប់គ្រងដោយស្វ័យប្រវត្តិ បង្កើនប្រសិទ្ធភាព និងភាពជឿជាក់លើប្រតិបត្តិការក្នុងគន្លងនៃបណ្តាញស្នូលផ្កាយរណប China Mobile។ 

ផ្កាយរណប 6G នេះត្រូវបានគេបាញ់បង្ហោះនៅលើកម្ពស់គន្លងប្រហែល 500 គីឡូម៉ែត្រ ផ្កាយរណបពិសោធន៍ទាំងនេះផ្តល់អត្ថប្រយោជន៍ដូចជា low latency និងអត្រាផ្ទេរទិន្នន័យខ្ពស់ បើធៀបនឹងផ្កាយរណបក្នុងគន្លងខ្ពស់ដែលធ្វើដំណើរក្នុងចម្ងាយ 36,000 គីឡូម៉ែត្រ៕

អត្ថបទពាក់ព័ន្ធ