fbpx

ចិន​ មានអាវុធដ៏មានឥទ្ធិពល សម្រាប់តតាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ជុំវិញអនាគតនៃបច្ចេកវិទ្យា

អត្ថបទដោយ ពិទូ
145 views

ត្រឹមតែមួយខែបន្ទាប់ពីប្រទេសចិន បានប្រកាសថាខ្លួននឹងទប់ស្កាត់ការនាំចេញសារធាតុ germanium និង gallium ដែលចាំបាច់សម្រាប់ផលិត semiconductors (ឈីប) ការនាំចេញវត្ថុធាតុដើមទៅក្រៅប្រទេសបានធ្លាក់ចុះដល់សូន្យ។ ទីក្រុងប៉េកាំងបាននិយាយថា ចាប់តាំងពីពេលនោះមក ខ្លួនបានអនុម័តអាជ្ញាប័ណ្ណនាំចេញមួយចំនួន ប៉ុន្តែការរឹតបន្តឹងនេះគឺជាការព្រមានយ៉ាងមុតមាំថា ប្រទេសចិនមានអាវុធដ៏មានឥទ្ធិពលដែលអាចយកឈ្នះ នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើងជុំវិញអនាគតនៃបច្ចេកវិទ្យា។

ការទប់ស្កាត់នេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុនបានដាក់កម្រិតលើការលក់បន្ទះសៀគ្វី និងឧបករណ៍ផលិតបន្ទះសៀគ្វីទៅកាន់ប្រទេសចិន ដើម្បីកាត់ផ្តាច់ការចូលប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗដែលអាចប្រើប្រាស់បានដោយយោធា។ ខណៈពេលដែលមានជម្រើសជំនួសសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ការសាងសង់ខ្សែសង្វាក់ផ្គត់ផ្គង់ឯករាជ្យសម្រាប់ដំណើរការ germanium និង gallium តម្រូវឱ្យមានការវិនិយោគក្នុងទំហំទឹកប្រាក់ ជាង 20 ពាន់លានដុល្លារ និង ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​អភិវឌ្ឍ។

នេះបើយោងតាមការអះអាងរបស់លោកស្រី Marina Zhang សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី ប្រទេសអូស្រា្តលី។ ​ គួរ​ឱ្យដឹងថា Gallium គឺជា​លោហៈ​ទន់​ពណ៌​ប្រាក់ ហើយ​ងាយ​នឹង​កាត់​ដោយ​កាំបិត។ វាត្រូវបានគេប្រើជាទូទៅដើម្បីផលិតសមាសធាតុដែលអាចបង្កើតបន្ទះឈីប ប្រេកង់វិទ្យុសម្រាប់ទូរស័ព្ទចល័ត និងការទំនាក់ទំនងផ្កាយរណប។ ចំណែក Germanium គឺជាលោហធាតុរឹង ពណ៌ប្រផេះ-ស និងផុយ ដែលត្រូវបានប្រើក្នុងការផលិតសរសៃអុបទិក ដែលអាចបញ្ជូនពន្លឺ និងទិន្នន័យអេឡិចត្រូនិច។

អត្ថបទពាក់ព័ន្ធ