fbpx

ចិន ត្រៀមសាងសង់តំបន់សហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ Shanghai Eastern Hub

អត្ថបទដោយ ពិទូ
113 views

មន្ត្រីរដ្ឋាភិបាលចិន បាននិយាយកាលពីពេលថ្មីៗនេះថា គំនិតផ្តួចផ្តើមរបស់ប្រទេសចិនក្នុងការបង្កើតតំបន់សហប្រតិបត្តិការអាជីវកម្មសកលនៅក្នុងទីក្រុងសៀងហៃនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ពង្រឹងការតភ្ជាប់រវាងទីផ្សារក្នុងស្រុក និងពិភពលោក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង មន្រ្តីរដ្ឋាភិបាលចិន បាននិយាយថា ការផ្លាស់ប្តូរនេះនឹងបង្កើតបាននូវមធ្យោបាយថ្មីមួយដើម្បីជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេ Yangtze និងនៅទូទាំងប្រទេស។ គួររំលឹកថា កាលពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2024 កន្លងទៅ គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនបានអនុម័តផែនការទូទៅនៃការសាងសង់តំបន់សហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ Shanghai Eastern Hub ។

គោលបំណងក្នុងការសាងសង់តំបន់សហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ Shanghai Eastern Hub នេះ គឺដើម្បីជួយសម្រួលដល់ការជួបប្រជុំ និងការចរចារអាជីវកម្ម ឆ្លើយតបទៅនឹងតម្រូវការនៃសកម្មភាពធុរកិច្ចអន្តរជាតិរយៈពេលខ្លី។ មានទីតាំងស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិ Shanghai Pudong តំបន់នេះអនុញ្ញាតឱ្យភ្ញៀវបរទេសស្នាក់នៅរហូតដល់ 30 ថ្ងៃនៅពេលមកដល់អាកាសយានដ្ឋានដោយមិនមានការផ្ទៀងផ្ទាត់ទិដ្ឋាការរបស់ពួកគេឡើយ៕

អត្ថបទពាក់ព័ន្ធ