fbpx

ចិន ផ្អាកការនាំចូលគ្រឿងសមុទ្រគ្រប់ប្រភេទពីប្រទេសជប៉ុន ដើម្បីការពារសុខភាពប្រជាជនខ្លន

អត្ថបទដោយ ពិទូ
147 views

ប្រទេសចិនបានផ្អាកការនាំចូលផលិតផល គ្រឿងសមុទ្រទាំងអស់ដែលមានប្រភពពីប្រទេសជប៉ុន ហើយនឹងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃទង្វើរបស់ជប៉ុនក្នុងការបង្ហូរចោលទឹកវិទ្យុសកម្មទៅក្នុងមហាសមុទ្រ។ ចិន អះអាងថាការធ្វើបែបនេះ គឺដើម្បីការពារផលប្រយោជន៍ជាតិ និងសុខភាពសាធារណៈរបស់ប្រជាជនខ្លួន។

ការផ្អាកនេះបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ នៅពេលដែលប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរFukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

នាយកដ្ឋានគយរបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរគយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យវិទ្យុសកម្មដែលបង្កឡើងដោយការបញ្ចេញផលិតផលគ្រឿងសមុទ្រជប៉ុនដែលកំពុងត្រូវបាននាំចេញទៅកាន់ប្រទេសចិន។

យោងតាមសេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ប្រទេសចិន ក៏ដូចជាបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការអនុវត្តវិធានការអនាម័យ អាជ្ញាធរគយបានសម្រេចចិត្តចាត់វិធានការពង្រឹងលើផលិតផល គ្រឿងសមុទ្រដែលមានប្រភពមកពីប្រទេសជប៉ុន។

ទន្ទឹមនឹងនេះ តំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវក៏បានអនុវត្តការហាមឃាត់នាំចូលគ្រឿងសមុទ្រពីជប៉ុន ដែលចូលជាធរមានផងដែរកាលពីថ្ងៃព្រហស្បតិ៍បម្រាមដាច់ដោយឡែករបស់ពួកគេលើផលិតផលជលផលពីខេត្តចំនួន 10 របស់ជប៉ុន រួមមានទីក្រុងតូក្យូ ហ្វូគូស៊ីម៉ា និងជីបា។

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន លោក Wu Jianghao បាន​តវ៉ា​យ៉ាង​ខ្លាំង​ជាមួយ​នឹង​លោក Masataka Okano អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ពាក់ព័ន្ធជាមួយបញ្ហាការបង្ហូរទឹកវិទ្យុសកម្មចូលមហាសមុទ្រប៉ាសុីហ្វិក៕

អត្ថបទពាក់ព័ន្ធ