fbpx

ចិន និង អាមេរិក ព្រមព្រៀងបន្តទំនាក់ទំនងផ្នែកយោធាឡើងវិញ ក្រោយមានរឿងរកាំរកូសកន្លងមក

អត្ថបទដោយ ពិទូ
134 views

ប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំចិន Xi Jinping បានយល់ព្រមបន្តទំនាក់ទំនងយោធាកម្រិតខ្ពស់ឡើងវិញ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំង​ 2 និងរបាយការណ៍នានាដែលបានចេញផ្សាយ។

ប្រទេសចិន បានកាត់ផ្តាច់ខ្សែបន្ទាត់ដ៏សំខាន់នេះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ 2022។ សហរដ្ឋអាមេរិកបានចាប់អារម្មណ៍ក្នុងការស្តារស្ថានការណ៍ឡើងវិញ ដើម្បីជៀសវាងការប៉ះទង្គិចគ្នាផ្នែកយោធា។

កិច្ចប្រជុំប្រវត្តិសាស្ត្រមួយនៅជិតទីក្រុង San Francisco គឺជាលើកទីមួយហើយដែលមេដឹកនាំ រវាងប្រទេសគូប្រជែងទាំង 2 បាននិយាយដោយផ្ទាល់ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ ទំនាក់ទំនងរវាងចិន និង អាមេរិក បានធ្លាក់ចុះ នៅពេលដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថាបានបញ្ជូនប៉េងប៉ោងចារកម្មឆ្លងកាត់ដែនអាកាសរបស់ខ្លួនកាលពីដើមឆ្នាំនេះ។ ប៉ុន្តែពេលនេះ ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញហើយ។

មេដឹកនាំរបស់ប្រទេសមហាអំណាចពិភពលោកទាំង​ 2 នេះក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីសង្គ្រាមនៅហ្គាហ្សា និងអ៊ុយក្រែន រួមទាំងពាណិជ្ជកម្មអន្តរជាតិ និងបញ្ហាកោះតៃវ៉ាន់៕

អត្ថបទពាក់ព័ន្ធ