fbpx

ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំមួយរបស់ចិន Xiaomi ដាក់ដំណើរការរោងចក្រថ្មី ផលិតទូរស័ព្ទដោយប្រើមនុស្សយន្ត

អត្ថបទដោយ ពិទូ
135 views

ប្រភពពីរដ្ឋាភិបាលប្រទេសចិន បាននិយាយកាលពីពេលថ្មីៗនេះ ថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi បានដាក់ដំណើរការរោងចក្រថ្មីមួយនៅក្នុងសង្កាត់ Changping ទីក្រុងប៉េកាំង។ 

រោងចក្រថ្មីនេះ មានទីតាំងនៅសួនឧស្សាហកម្មរបស់ក្រុមហ៊ុន Xiaomi ក្នុងទីក្រុង Changping គ្របដណ្តប់លើផ្ទៃដី 81,000 ម៉ែត្រការ៉េ។ រោងចក្រដ៏ធំនេះ មានសមត្ថភាពផលិតទូរស័ព្ទបានប្រហែល 10 លានគ្រឿងក្នុងមួយឆ្នាំ ហើយត្រូវបានបំពាក់ដោយបច្ចេកវិទ្យាផលិតដ៏ឆ្លាតវៃទំនើបទាន់សម័យ ដើម្បីតម្រូវតាមកំណើនទីផ្សារស្វាតហ្វូន ដែលកំពុងជឿនលឿនទៅមុខឥតឈប់ឈរ ពីមួយឆ្នាំទៅមួួយឆ្នាំ។ 

ការងារភាគច្រើននៅរោងចក្រ Xiaomi ថ្មីនេះ គឺធ្វើឡើងដោយប្រព័ន្ធមនុស្សយន្ត ដែលធានាបាននូវប្រតិបត្តិការផលិតតាមគោលដៅដែលក្រុមហ៊ុនចង់បាន និងទាន់ពេលវេលា។ ខ្សែសង្វាក់ផលិតកម្មទាំងអស់នៅរោងចក្រ ត្រូវបានគេរំពឹងថានឹងដំណើរការនៅចុងឆ្នាំ 2024នេះ ៕

អត្ថបទពាក់ព័ន្ធ