fbpx

នាវាកងទ័ពចិន នឹងធ្វើដំណើរមកខ្មែរ ដើម្បីធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា

អត្ថបទដោយ ពិទូ
85 views

នាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន ២ គ្រឿង Qijiguang និង Jinggangshan នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និង ទីម័រ។ តាមការបរិច្ឆេទ នាវាកងទ័ពចិនទាំង ២​នេះ នឹងធ្វើដំណើរចាប់ពីដើមខែ ឧសភា ដល់ ពាក់កណ្តាលខែមិថុនា។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន។

របៀបវារៈនៃដំណើរទស្សនកិច្ចរបស់នាវា កងទ័ពចិន ជាផ្នែកមួយដើម្បីធ្វើលំហាត់សមយុទ្ធ លើផ្ទៃសមុទ្រ ដែលក្នុងនោះ​កងទ័ព ចិន កម្ពុជា និង ប្រទេសដទៃទៀត ក៏ចូលរួមផងដែរ។ បេសកកម្ម ធ្វើលំហាត់សមយុទ្ធផ្ទាល់ រវាងប្រទេសទាំង ២ គឺដើម្បីបង្កើនសមត្ថភាព កងទ័ព នៅក្នុងសកម្មភាពប្រយុទ្ធជាក់ស្តែង និង ការអនុវត្តនូវយុទ្ធវិធី នានា ដែលធ្លាប់បានសិក្សានៅក្នុងទ្រឹស្តី។

គួរឱ្យដឹងថា កងទ័ពរំដោះប្រជាជនចិន ត្រូវបានគេចាត់ទុក និងទទួលស្គាល់ថាជាកងទ័ពមួយដែលមានឥទ្ធិពលនៅដែនដីទ្វីបអាស៊ី និង នៅលើពិភពលោក។ ការធ្វើសមយុទ្ធរួមគ្នានេះ នឹងអាចជួយបង្កើនសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ឱ្យកាន់តែឡើងថែមខ្លាំង ថែមមួយកម្រិតទៀត៕

អត្ថបទពាក់ព័ន្ធ