fbpx

ក្រុមហ៊ុនឡានចិន BYD ក្តោបចំណែកទីផ្សាររថយន្តអគ្គិសនីស្ទើរតែទាំងស្រុងនៅក្នុងស្រុក

អត្ថបទដោយ ពិទូ
146 views

នាយកប្រតិបត្តិក្រុមហ៊ុនឡាន BYD បាននិយាយថា ប្រទេសចិនកំពុងផ្លាស់ប្តូរពី អ្នកដើរក្រោយគេ ក្លាយទៅជាប្រទេសនាំមុខគេនៅក្នុងវិស័យនាំចេញរថយន្តរបស់ពិភពលោក ដោយសារការកើនឡើងនៃវិស័យរថយន្តអគ្គិសនីរបស់ខ្លួន។

លោក Wang Chuanfu ប្រធានក្រុមហ៊ុនផលិតរថយន្តចិន BYD បាននិយាយថា និន្នាការនៃការប្រើប្រាស់អគ្គិសនីគឺ “មិនអាចត្រឡប់វិញបាន” នៅក្នុងឧស្សាហកម្មរថយន្ត ហើយដូច្នេះគឺជាសន្ទុះកើនឡើងនៃវិស័យឡានអគ្គិសនី។

ដោយលើកឡើងពីឧទាហរណ៍របស់ BYD ផ្ទាល់ លោក Wang បាននិយាយថា ខ្លួនបានចំណាយពេលដឹកនាំក្រុមហ៊ុនប្រហែល 13 ឆ្នាំ ដើម្បីផលិតរថយន្តអគ្គិសនី រាប់លានគ្រឿងដំបូងរបស់ខ្លួន ចាប់តាំងពីម៉ូដែលកូនកាត់ដំបូងរបស់ខ្លួនត្រូវបានដាក់បង្ហាញក្នុងឆ្នាំ 2008។ ទោះជាយ៉ាងណាក៏ដោយ ការចំណាយពេលត្រឹមតែ 18 ខែប៉ុណ្ណោះសម្រាប់ការលក់ ឡានអគ្កិសនី របស់ក្រុមហ៊ុនកើនឡើងពី ពី 1 លានទៅ 3 លានគ្រឿង និងចំណាយពេល 9 ខែទៀតដើម្បីបង្កើន តួលេខនេះកើនឡើងរហូតដល់ 5 លានគ្រឿង។

នៅឆ្នាំ 2025 ឡានអគ្គិសនីត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន 60 ភាគរយនៃការលក់រថយន្តសរុបនៅក្នុងប្រទេសចិន ហើយប្រជាប្រិយភាពនៃរថយន្តបែបនេះអាចអនុញ្ញាតឱ្យក្រុមហ៊ុនចិនដណ្តើមចំណែកទីផ្សារក្នុងស្រុកចំនួន 70 ភាគរយនៅឆ្នាំដូចគ្នា ពោលគឺកើនឡើងពី 50 ភាគរយនៅឆ្នាំ 2022។

លោក Edward Wang អ្នកវិភាគប្រចាំក្រុមហ៊ុន J.D. Power China បាននិយាយថា ម៉ាកយីហោរបស់ចិនកាន់តែមានប្រជាប្រិយភាពនៅក្នុងវិស័យ រថយន្តអគ្គុិសនី ដោយសារតែល្បឿននៃការដាក់បង្ហាញម៉ូដែលថ្មី និងមុខងារថ្មីៗដែលផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់ចិនដែលស្គាល់បច្ចេកវិទ្យា។

ស្ថិតិពីវិទ្យាស្ថានស្រាវជ្រាវរថយន្ត Gasgoo ដែលជាអ្នកជំនាញសម្រាប់ឧស្សាហកម្មនេះ បង្ហាញថា ឡានអគ្គិសនី 9 ក្នុងចំណោម 10ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន ក្នុងឆមាសទីមួយនៃឆ្នាំ2023នេះ គឺជាឡានដែលជាម៉ាករបស់ចិន ដោយមានករណីលើកលែងតែមួយគត់គឺម៉ូដែល Tesla’s Model 3 ដែលបានកាន់កាប់ទីផ្សារដែលនៅសល់តិចតួចបំផុត៕

អត្ថបទពាក់ព័ន្ធ