fbpx

ក្រុមហ៊ុនរថយន្តចិន Great Wall Motor បញ្ចេញឡាន ម៉ូដែលថ្មី អង្រួនទីផ្សារប្រទេស ថៃ

អត្ថបទដោយ ពិទូ
173 views

ក្រុមហ៊ុនរថយន្តចិន Great Wall Motor (GWM) កំពុងអង្រួនឧស្សាហកម្មរថយន្តនៅក្នុងប្រទេសថៃ ដោយដាក់បង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួន ម៉ូដែលTank 300 និង 500 series ជាផ្លូវការនៅទីក្រុងបាងកក កាលពីពេលថ្មីៗនេះ។

រថយន្ត All New Tank 500 HEV ដែលជាប្រភេទរថយន្តស្ព័រប្រភេទ Off-Road (SUV) មានតម្លៃ 2,049,000 បាត (55,880 ដុល្លារ) និងម៉ូដែលUltra មានតម្លៃ 2,269,000 បាត ខណៈ The All New Tank 300 HEV ដែលរចនាឡើងសម្រាប់របៀបរស់នៅបែបផ្សងព្រេងមានតម្លៃចន្លោះពី1,649,000 បាត ទៅ 1,799,000 បាត។ ក្រមហ៊ុន GWM នឹង​ចាប់​ផ្ដើម​ផ្ដល់​ជូន រថយន្ត​ម៉ូដែល​ទាំង​ពីរ​នេះ​ទៅកាន់អតិថិជន ចាប់​ពី​ខែ​តុលា​ តទៅ។

“យើងបានប្រើប្រាស់បច្ចេកវិទ្យា off-road ទំនើបបំផុតដោយផ្អែកលើ TANK និង Hi4-T នៅក្នុងរថយន្តថ្មីទាំងនេះ។ គោលដៅរបស់យើងគឺដើម្បីបង្កើតរបៀបបើកបរ off-road ដែលកំណត់ដោយសមត្ថភាព ថាមពល និងភាពងាយស្រួល”។ នេះបើតាមការលើកឡើងរបស់ លោក Vudhigorn Suriyachantananont អនុប្រធានផ្នែកទីផ្សាររបស់ ក្រុមហ៊ុន GWM ប្រចាំតំបន់អាស៊ាន។ លោក បន្តថា “រថយន្តម៉ូដែល Tank ទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសចិន និងទូទាំងពិភពលោក ដោយការលក់រថយន្តប្រភេទ Tank កើនឡើងលើសពី 300,000 គ្រឿងនៅទូទាំងពិភពលោក និងច្រើនជាង 60 ភាគរយនៃទីផ្សារ off-road របស់ប្រទេសចិន” ។

អត្ថបទពាក់ព័ន្ធ