156
ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
* សហព័ទ្ធ (ប្តី ឬប្រពន្ធ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង
សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
* កូនក្នុងបន្ទុក
– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
– និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦។