បន្ទាប់ពីមានព័ត៌មានថាដូងស្រស់របស់វៀតណាមអាចនាំចេញទៅសហរដ្ឋអាមេរិកបាននោះ តម្លៃដូងស្រស់នៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាមបានកើនឡើងម្តងទៀត។
កាលពីដើមឆ្នាំ ដូងស្រស់មានតម្លៃត្រឹមតែ ១៥.០០០-២០.០០០ ដុង សម្រាប់ ១០ ដើម ឥឡូវនេះវាបានឡើងបីដង មកនៅចន្លោះពី ៦០.០០០ ដុង ទៅ ៦៥.០០០ដុង។
នាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ Ben Tre បាននិយាយថា មូលហេតុដែលតម្លៃដូងឡើងថ្លៃគឺដោយសារការកើនឡើងនៃតម្លៃដូងពិភពលោក។
ថ្វីត្បិតតែតំបន់ដូងរបស់ខេត្តនេះធំជាងគេក្នុងប្រទេសក៏ដោយ ប៉ុន្តែវាមានតិចតួចណាស់បើធៀបនឹងពិភពលោក ដូច្នេះហើយតម្លៃដូងអាស្រ័យទៅលើទីផ្សារពិភពលោក។
ទីផ្សារដូងក្នុងស្រុកមានសញ្ញាវិជ្ជមានជាច្រើនបន្ទាប់ពីមានព័ត៌មានថាអាមេរិកបានបើកជាផ្លូវការដល់ការនាំចូលដូងរបស់វៀតណាម។
បន្ទាប់ពីការធ្លាក់ចុះរយៈពេលជាងពីរឆ្នាំមកនេះ ការកើនឡើងតម្លៃដូងយ៉ាងគំហុក បានធ្វើឱ្យកសិករដាំដូងមានការរំភើបចិត្តជាខ្លាំង ព្រោះដើមដូងជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារជាច្រើន។ ក្រៅពីនេះ អាជីវកម្មមួយចំនួនក៏បានចាប់ផ្តើមមានគម្រោងនាំចេញទំនិញនេះផងដែរ។
ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទីប្រាំពីរក្នុងផលិតកម្មដូងទូទាំងពិភពលោកដែលមានផ្ទៃដីជាង 188,000 ហិកតា ដែលផ្តោតជាសំខាន់នៅតំបន់ដីសណ្ដមេគង្គ។
ចំណូលនៃការនាំចេញដូងត្រូវបានប៉ាន់ប្រមាណថាមានចំនួន 900 លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឲ្យវៀតណាមក្លាយជាអ្នកនាំចេញផលិតផលដូងច្រើនជាងគេទីបួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។