ក្រុមហ៊ុន Swire Coca-Cola ដែលជាម្ចាស់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន កូកា-កូឡា បានកត់ត្រាប្រាក់ចំណូលចំនួន ២៣៦.៣២ លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំមួយខែដំបូងនៅក្នុងប្រទេសវៀតណាម។
ប្រាក់ចំណេញមុនបង់ពន្ធរបស់ក្រុមហ៊ុននេះ គឺប្រហែល 33.21 លានដុល្លារក្នុងរយៈពេលនេះ។ Swire Coca-Cola គឺជាដៃគូរបស់ក្រុមហ៊ុន Coca-Cola ជាមួយនឹងសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសចិន កម្ពុជា វៀតណាម និង សហរដ្ឋអាមេរិក។
ក្នុងចំណោមទីផ្សារកំពូលរបស់ ក្រុមហ៊ុន Coca Cola ក្នុងឆមាសទីមួយ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខបី នៅពីក្រោយសហរដ្ឋអាមេរិក និងចិន។ ក្រុមហ៊ុន Swire Coca-Cola បានចូលទីផ្សារអាស៊ីអាគ្នេយ៍កាលពីខែកក្កដាឆ្នាំមុន ដោយទិញខ្សែសង្វាក់ផលិតកម្ម Coca-Cola នៅប្រទេសវៀតណាម និងកម្ពុជាក្នុងតម្លៃជាង 1 ពាន់លានដុល្លារ។
អ្នកដឹកនាំក្រុមហ៊ុន Swire Coca-Cola បានចាត់ទុកការទិញយក ខ្សែសង្វាក់ផលិតកម្មរបស់វៀតណាមទទួលបានជោគជ័យ ដោយសារវាបានរួមចំណែកយ៉ាងច្រើនដល់ក្រុមហ៊ុន។
Coca-Cola បានចូលប្រទេសវៀតណាមក្នុងឆ្នាំ 1994 ដោយបានផលិតភេសជ្ជៈរបស់ខ្លួននៅក្នុងរោងចក្រចំនួនបី។