fbpx

ខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ

អត្ថបទដោយ ពិទូ
88 views

នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន នៅបរិវេណរបស់ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋឆ្ងាយជិត ។

សូមកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីទាំងអស់ ដែលបានរក្សានូវទំនៀមទម្លាប់ ក៏ដូចជាប្រវត្តិនៃពិធីនេះ ដែលរទេះសាឡីគោ កាលដើមឡើយ គឺត្រូវបានប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយចំនួនរទេះសាឡីគោ ដែលចូលរួមក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប៥០គូ (គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។

សូមអបអរសាទរដល់ជ័យលាភី ៖

ក. គោគូធំ

– លេខ១ ៖ មកពីខេត្តកំពង់ចាម

– លេខ២ ៖ មកពីខេត្តកំពង់ស្ពឺ

– លេខ៣ ៖ មកពីរាជធានីភ្នំពេញ

ខ. គោគូតូច

– លេខ១ស្ទួន ៖ មកពីខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល

– លេខ៣ ៖ មកពីរាជធានីភ្នំពេញ ៕

អត្ថបទពាក់ព័ន្ធ