91
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម MARTIN KENT ស្នងការទទួលបន្ទុកកិច្ចការពាណិជ្ជកម្មចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាព និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចក្រភពអង់គ្លេស នារសៀលថ្ងៃអង្គារ ទី១៦ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។
ជំនួបពិភាក្សាគ្នានោះ ក៏បានផ្លាស់ប្ដូរមតិយោបល់លើការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) វឌ្ឍនភាពនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នា និងការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាដើម។