97
ខេត្តកណ្តាល៖ ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ព.ស ២៥៦៨ ត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានពីបណ្តាញសង្គមតាមរយៈឯកឧត្តមប្រធានក្រុមអ្នកនាំពាក្យរួចមក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ឲ្យមន្ត្រីក្រុមការងារស្រុក ចុះសួរសុខទុក្ខគ្រួសារ ក្រីក្រជួបការលំបាកផ្នែកជីវភាព នៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល
អំពីស្ថានភាពគ្រួសារ ឈ្មោះ ស្រ៊ុន ស្រ៊ឺ ភេទស្រី ចាស់ជរា សតិមិនគ្រប់ (មេគ្រួសារ) មានកូនស្រី ១នាក់ ឈ្មោះ ថៃ រ័ត្ន និងមានចៅស្រី២នាក់នៅក្នុងបន្ទុកមិនទាន់គ្រប់អាយុចូលរៀនទេ ។ រីឯ ប្តីរបស់ឈ្មោះ ថៃ រ័ត្ន កំពុងជាប់ពន្ធនាគារ ។ គ្រួសារនេះបានទទួលប័ណ្ណសមធ៍មកំរិត២ពីរាជរដ្ឋាភិបាល។
នាឱកាសនោះក្រុមការងារចុះសួរសុខទុក្ខបាននាំយកអំណោយផ្តល់ជូន រួមមាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៧០.០០០រៀល ។