fbpx

ក្រុមហ៊ុនរបស់ Elon Musk ធ្វើពិសោធន៍ជោគជ័យក្នុងការដាក់បន្ទះឈីបចូលក្នុងខួរក្បាលមនុស្ស

អត្ថបទដោយ ពិទូ
135 views

មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk និយាយថា ក្រុមហ៊ុន Neuralink របស់លោក បានជោគជ័យក្នុងការបញ្ចូលបន្ទះឈីប ដោយប្រើប្រព័ន្ធ wireless នៅក្នុងខួរក្បាលមនុស្សជាលើកដំបូង។ លោកបាននិយាយថា លទ្ធផលដំបូងបានរកឃើញថាមានការកើនឡើងនូវសរសៃប្រសាទ ហើយអ្នកជំងឺកំពុងវិវត្តន៍ទៅរកការជាសះស្បើយឡើងវិញ។

គោលដៅរបស់ក្រុមហ៊ុន គឺដើម្បីភ្ជាប់ខួរក្បាលរបស់មនុស្សទៅនឹងកុំព្យូទ័រ ហើយ Elon Musk និយាយថាខ្លួនចង់ជួយដោះស្រាយស្ថានភាពសរសៃប្រសាទដ៏ស្មុគស្មាញរបស់មនុស្ស។ ក្រុមហ៊ុនរបស់លោក Musk ត្រូវបានផ្តល់ការអនុញ្ញាតឱ្យសាកល្បងបន្ទះឈីបនៅលើមនុស្សដោយ FDA នៅក្នុងខែឧសភា ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ទាប់ពីមានការតស៊ូមតិ ដើម្បីទទួលបានការយល់ព្រម។

ការបង្ហោះនៅលើ X ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែល Elon Musk ជាម្ចាស់ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter មហាសេដ្ឋីរូបនេះ បាននិយាយថាផលិតផលដំបូងរបស់ Neuralink នឹងត្រូវបានគេហៅថា Telepathy ។ លោកបាននិយាយថា Telepathy នឹងបើក “ការគ្រប់គ្រងទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នក ហើយស្ទើរតែគ្រប់ឧបករណ៍ទាំងអស់ ដោយគ្រាន់តែបញ្ជាតាមរយៈការគិតប៉ុណ្ណោះ”។ លោក​បាន​បន្ត​ថា​ ​អ្នក​ប្រើ​ដំបូង​នឹង​ជា​អ្នក​ដែល​បាត់​បង់​ការ​ប្រើ​ប្រាស់​អវយវៈ​៕

អត្ថបទពាក់ព័ន្ធ