fbpx

Elon Musk របូតតំណែងជាមហាសេដ្ឋីមានជាងគេបំផុត នៅលើពិភពលោក ក្រោយភាគហ៊ុន Tesla ធ្លាក់ចុះខ្លាំង

អត្ថបទដោយ ពិទូ
114 views

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានវ៉ាដាច់មហាសេដ្ឋីអ្នកជំនាញខាងបច្ចេកវិទ្យា Elon Musk ដើម្បីត្រលប់ទៅកាន់តំណែងកំពូលនៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោក Bloomberg Billionaires Index ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ 200 ពាន់លានដុល្លារ។ Elon Musk ជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានទ្រព្យសម្បត្តិសុទ្ធ 198 ពាន់លានដុល្លារ តាមពីក្រោយដោយប្រធានក្រុមហ៊ុនរចនាម៉ូដប្រណីត LVMH លោក Bernard Arnault។ 

នេះជាលើកទីមួយហើយដែល Bezos ជាប់ចំណាត់ថ្នាក់កំពូលចាប់តាំងពីឆ្នាំ 2021។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង 7ភាគរយ កាលពីពេលថ្មីៗនេះ ដោយកាត់បន្ថយទ្រព្យសម្បត្តិរបស់ Musk ចំនួន 17.6 ពាន់លានដុល្លារ។ ម្ចាស់ក្រុមហ៊ុន Tesla រូបនេះបានបាត់បង់ទ្រព្យចំនួន 31 ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំ 2024 នេះ។ 

Bezos បានកើនឡើងទ្រព្យសម្បត្តិចំនួន 23.4 ពាន់លានដុល្លារបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Amazon មានតម្លៃកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ 2022 ហើយកំពុងខិតទៅកាន់ការកើនឡើងក្នុងកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ។ មហាសេដ្ឋី Arnault ដែលជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោកមុនពេល Elon Musk ចូលកាន់តំណែងកំពូលនេះ ក្នុងខែឧសភា ឆ្នាំ 2023 ឥឡូវនេះមានទ្រព្យសម្បត្តិសុទ្ធ តិចជាង Elon Musk ប្រមាណ 1ពាន់លានដុល្លារ៕

អត្ថបទពាក់ព័ន្ធ