fbpx

ប្រជាសហគមន៍ជនជាតិភាគតិចព្នង ចំនួន១៤រូប ទទួលបានការបណ្តុះបណ្តាល ហូកា ជំនាញចុងភៅនៅខេត្តក្រចេះ!

អត្ថបទដោយ រាជ មេសា
132 views

តាមរយៈមន្ទីរទេសចរណ៍ខេត្តក្រចេះ និងកម្មវិធីបណ្តុះបណ្តាល ហូកា បានរៀបចំវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកទេសចុងភៅកម្រិតសហគមន៍ នៅរមណីយដ្ឋាន កោះមេគង្គឦសាន្តកម្ពុជា ស្ថិតនៅភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលមានសិក្ខាកាមសរុបចំនួន១៤នាក់ (ស្រី ១២នាក់)។ វគ្គបណ្តុះបណ្តាលហូកា បច្ចេកទេសចុងភៅកម្រិតសហគមន៍នេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៤ ដោយសិក្សាទាំងទ្រឹស្តី និងអនុវត្តនូវការចម្អិនម្ហូបផ្ទាល់ផងដែររួមមាន៖
ផ្នែកទ្រឹស្តី​ ៖
១. ធ្វើការឱ្យមានប្រសិទ្ធភាពជាមួយក្រុមការងារ និងបុគ្គលិកផ្ទះបាយ
២. គោរពតាមកន្លែងធ្វើការ និងអនាម័យនៅក្នុងផ្ទះបាយ
៣. សម្អាត និងថែរក្សាសំភារៈផ្ទះបាយព្រមទាំងប្រដាប់ប្រដាប្រើប្រាស់
៤. អនុវត្តបច្ចេកទេសមូលដ្ឋាននៃការចម្អិនម្ហូប
៥. គោលការណ៍ និងការអនុវត្តរបស់ចុងភៅ
៦. ការពិនិត្យ មើលបន្លែ សាច់ និងគ្រឿងទេស
៧. ការវាល់ថ្លឹង
៨. ការគណនាថ្លៃដើម និងលក់ចេញ
អនុវត្តការចម្អិនម្ហូប ៖
១. អង្ក្រង់ខាំគោ
២. ភ្លាត្រីម្រះ
៣. ម្ជូរខ្ទិះឆ្អឹងជំនីជ្រូក
៤. ខ្នប់ត្រី
៥. ញ៉ំាត្រយ៉ូងចេកសាច់មាន់
៦. ចេកឆឹង

អត្ថបទពាក់ព័ន្ធ