fbpx

ពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គ បានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិតទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

អត្ថបទដោយ ពិទូ
170 views

ពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គ បានសម្ពោធជាផ្លូវការនាថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិតទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សេង ទៀក នាយកអង្គការWWF  លោក កោ បូរិន អ្នកទទួលបន្ទុកផ្នែកវប្បធម៌នៅវិទ្យាស្ថានបារាំងនៅកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ និងតំណាងមកពីក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន កញ្ញាមាស សុខសោភា​ អង្គការដៃគូរ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សាស្រ្តាចារ្យ និងនិស្សិតសរុបប្រមាណជាង១០០នាក់។ 

ពិព័រណ៍រូបថតនេះ រៀបចំឡើងដោយអង្គការ WWF សហការជាមួយវិទ្យាស្ថានភាសាបារាំង និងមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងរដ្ឋបាលជលផល ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងអំពីសារៈសំខាន់នៃការអភិរក្សសត្វផ្សោតនិងប្រភេទសត្វវារីសាស្ត្រផ្សេងទៀតនៅទន្លេមេគង្គដល់សាធារណៈជនទាញការចូលរួមក្នុងការងារអភិរក្សសត្វផ្សោតដែលជារតនៈសម្បត្តិជាតិមានជិវិតរបស់កម្ពុជា។  

ពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គ ដាក់បង្ហាញជាសាធារណៈរយៈពេល១ខែពេញ គឺចាប់ពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាស្ថានភាសាបារាំង ដូច្នេះហើយសូមលោក លោកស្រី អ្នកនាងកញ្ញាមេត្តា អញ្ជើញមកទស្សនា និងស្វែងយល់លំអិតអំពីសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា! 

អត្ថបទពាក់ព័ន្ធ