fbpx

កម្មវិធីពិព័រណ៌ អ័រគីដេនៃអង្គរវត្ត នៅលើទឹកដីប្រទេសសិង្ហបុរី

អត្ថបទដោយ រាជ មេសា
134 views

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានមាត់សមុទ្រ ( The Gardens by the Bay) ក្នុងប្រទេសសិង្ហបុរី មានរៀបចំកម្មវិធីបើកការតាំងពិព័រណ៍ផ្កាអ័រគីដេនៃអង្គរវត្ត(Orchids of Angkor Wat) ក្រោមអធិបតីភាពស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងឯកឧត្តម Eric Chua រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី ។

ឯកឧត្ដមឯកអគ្គរាជទូត បានថ្លែងថាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នេះ រៀបចំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសប្រទេសកម្ពុជា-សិង្ហបុរី និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ។

ឯកឧត្ដមបានបន្ថែមថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត The Garden by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទអង្គរវត្តជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ២។ ឯកឧត្តមសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវទេសចរណ៍នៅThe Garden by the Bay ហើយក៏នឹងមានភ្ញៀវទេសចរណ៍េជាច្រើនទៀតនឹងមកទស្សនាប្រាសាទអង្គរវត្តពិតរបស់កម្ពុជា ។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ សហការរៀបចំឡើងដោយស្ថានទូតខ្មែរប្រចាំប្រទេសសិង្ហបុរីនិង The Garden by the Bay និងគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈសិល្បៈនៃប្រទេសកម្ពុជា ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់នៃប្រទេសកម្ពុជា ។

ក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសអូស្ត្រាលី។ ការតាំងពិព័រណ៌នេះ នឹងបន្តវត្តមាននៅទីនេះរយៈពេល៤ខែ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ៕

អត្ថបទពាក់ព័ន្ធ