fbpx

អនាគតនៃបច្ចេកវិទ្យា! គ្រាន់តែគ្រវីដៃ អាចធ្វើអ្វីបានគ្រប់យ៉ាង

អត្ថបទដោយ ពិទូ
110 views

ស្រមៃមើលអនាគតដែលអ្នកអាចធ្វើបានដោយគ្រាន់តែគ្រវីដៃរបស់អ្នក ដើម្បី ទិញសំបុត្រ និង ជិះរថភ្លើងក្រោមដី ។ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Tencent កំពុងធ្វើវារួចហើយ។ 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានដាក់ឱ្យដំណើរការនូវសេវាកម្មស្កែនបាតដៃនៅក្នុងប្រទេសចិន ដែលត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទុករបស់ចាំបាច់ភាគច្រើននៅផ្ទះរបស់ពួកគេ ដែលរួមមានដូចជា សោផ្ទះ កាបូប ឬទូរស័ព្ទដៃជាដើម។ “យើងមានទំនុកចិត្តលើរឿងនេះ” លោក Guo អគ្គនាយករងនៃកម្មវិធី Weixin Pay Industry Application របស់ Tencent បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍ផ្តាច់មុខនៅពេលសួរថាតើ បច្ចេកវិទ្យានេះ អាចតំណាងឱ្យបទដ្ឋានថ្មីមួយដែរឬទេ។ 

ប្រហែលជាគ្មានក្រុមហ៊ុនណាផ្សេងទៀតនៅក្នុងប្រទេសចិនដឹងពីការផ្តល់បច្ចេកវិទ្យាដែលនាំមកនូវភាពងាយស្រួល ដល់មហាជនច្រើនជាងក្រុមហ៊ុន Tencent នោះទេ។ ក្រុមហ៊ុននេះ ជាម្ចាស់ WeChat ដែលជា platform ររបស់ប្រទេសចិន ហើយត្រូវបានគេស្គាល់ថាជា “កម្មវិធីទំនើប” ដែលប្រើសម្រាប់អ្វីៗគ្រប់យ៉ាងរាប់ចាប់ពីមុខងារបណ្តាញសង្គម រហូតដល់ការមុខងារបញ្ជាទិញគ្រឿងទេស និងរហូតដល់ការទូទាត់ប្រាក់តាមឌីជីថល៕ 

អត្ថបទពាក់ព័ន្ធ